-->
សូមស្វាគមន៍ កាសែត ភ្នំពេញអច្ឆរិយ មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ចាងហ្វាងកាសែត៖ លោក.ប៊ុន សារឿន / ទីស្នាក់ការកណ្ដាល ៖ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ / លេខទំនាក់ទំនង៖ 017898489
សូមស្វាគមន៍ កាសែត ភ្នំពេញអច្ឆរិយ មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ចាងហ្វាងកាសែត៖ លោក.ប៊ុន សារឿន / ទីស្នាក់ការកណ្ដាល ៖ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ / លេខទំនាក់ទំនង៖ 017898489

Thursday, January 2, 2025

លោកស្រី ភឿង សកុណា ថ្វាយសារលិខិតអបអរសាទរសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលបានជួសជុល និងប្រែក្លាយអគារ «ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី» នៅវត្តស្វាយពពែ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្វាយសារលិខិតអបអរសាទរយ៉ាងក្រែលែង សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការ ដែលបានជួសជុល និងប្រែក្លាយសំណង់អគារបុរាណបេតិកភណ្ឌជាតិឡើងវិញ ជាមុខងារ «ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី» ស្ថិតនៅបរិវេណវត្តស្វាយពពែ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលបានឃើញសំណង់អគារ បុរាណនៅក្នុងបរិវេណវត្តស្វាយពពែ បានជួសជុលរួច និងប្រែក្លាយជាអគារដែលបានប្រើប្រាស់ឡើងវិញជាមុខងារ «ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី»។

ស្នាព្រះហស្ដសម្តេចព្រះមហាសង្ឃរាជ ដែលបានយកព្រះទ័យទុកដាក់ក្នុងការចូលរួមថែរក្សា និងលើកតម្លៃបេតិកភណ្ឌជាតិ។ សមិទ្ធផលនេះ ពិតជាគំរូដ៏ថ្លៃថ្លាចំពោះវត្តអារាមនានាទូទាំងប្រទេសដែលមានសម្បត្តិបេតិកភណ្ឌ ដោយប្រែក្លាយសំណង់បុរាណឱ្យមានសកម្មភាពឡើងវិញ ដែលជាការរួមចំណែកដល់សង្គមជាតិ ដើម្បីថែរក្សាសម្បត្តិវប្បធម៌ជាតិឱ្យស្ថិតនៅគង់វង្ស៕


Share This
Author Image

About Newshot-press

0 comentários:

Post a Comment