Saturday, March 21, 2026
ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម ឡាយ សុខា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ទុយ សុភ័ក្រ្ក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ
ចំនួនអ្នកទស្សនា: Viewsខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦
ចំនួនអ្នកទស្សនា: Viewsថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ ចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា និងអំពីសារសំខាន់នៃការតវ៉ាក្នុងដំណើរការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមច្បាប់អន្តរជាតិ៖
Thursday, January 2, 2025
អភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរអង្គភាពជំនាញ ចុះពិនិត្យការស្តារប្រឡាយ បញ្ចៀសជំនន់ទឹកភ្លៀងជាង២ពាន់ម៉ែត្រ នៅក្រុងតាខ្មៅ
ចំនួនអ្នកទស្សនា: Viewsនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យមើលស្ថានភាព ការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសចុះពិនិត្យនេះដែរឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា កន្លងមកប្រឡាយរំដោះទឹកមានសភាពតូចចង្អៀត និងរាក់បណ្តាលឱ្យស្ទះទឹក ហើយការស្តារប្រឡាយនេះគឺដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ ព្រោះជារៀងរាល់ឆ្នាំតែងតែបង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ ម៉្យាងទៀតការស្រារប្រឡាយនេះក៏បានរួមចំណែកក្នុងការបញ្ចៀសនូវជំនន់ទឹកភ្លៀង និងជួយសំរួលផ្លូវទឹកនារដូវវស្សាផងដែរ។
សូមបញ្ជាក់ថា ការងារស្តារប្រឡាយនេះ មានប្រវែងសរុបជាង២២០០ម៉ែត្រ នៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕
.j.jpg)


លោកស្រី ភឿង សកុណា ថ្វាយសារលិខិតអបអរសាទរសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលបានជួសជុល និងប្រែក្លាយអគារ «ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី» នៅវត្តស្វាយពពែ
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្វាយសារលិខិតអបអរសាទរយ៉ាងក្រែលែង សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការ ដែលបានជួសជុល និងប្រែក្លាយសំណង់អគារបុរាណបេតិកភណ្ឌជាតិឡើងវិញ ជាមុខងារ «ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី» ស្ថិតនៅបរិវេណវត្តស្វាយពពែ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលបានឃើញសំណង់អគារ បុរាណនៅក្នុងបរិវេណវត្តស្វាយពពែ បានជួសជុលរួច និងប្រែក្លាយជាអគារដែលបានប្រើប្រាស់ឡើងវិញជាមុខងារ «ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី»។
ស្នាព្រះហស្ដសម្តេចព្រះមហាសង្ឃរាជ ដែលបានយកព្រះទ័យទុកដាក់ក្នុងការចូលរួមថែរក្សា និងលើកតម្លៃបេតិកភណ្ឌជាតិ។ សមិទ្ធផលនេះ ពិតជាគំរូដ៏ថ្លៃថ្លាចំពោះវត្តអារាមនានាទូទាំងប្រទេសដែលមានសម្បត្តិបេតិកភណ្ឌ ដោយប្រែក្លាយសំណង់បុរាណឱ្យមានសកម្មភាពឡើងវិញ ដែលជាការរួមចំណែកដល់សង្គមជាតិ ដើម្បីថែរក្សាសម្បត្តិវប្បធម៌ជាតិឱ្យស្ថិតនៅគង់វង្ស៕





















អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសចូលឆ្នាំសកល ២០២៥
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ លោក វណ្ណ វិទ្យា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥។
ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជនប្រកប ដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
Wednesday, January 1, 2025
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ
ចំនួនអ្នកទស្សនា: Viewsឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេរនៅបណ្តាញសង្គមនាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះថា «ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ដោយបានបន្សល់ទុកនូវស្នាមញញឹម និងការជួបជុំសាទរជាមហាគ្រួសារខ្មែរ។
ជាការសោកស្តាយ នៅចុងបញ្ចប់នៃកម្មវិធី មានកើតឧបទ្ទវហេតុអគ្គិភ័យមួយជាយថាហេតុ ប៉ុន្តែត្រូវបានគ្រប់គ្រងភ្លាមៗដោយអាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងនៅទីតាំង និងដែលពុំបណ្តាលឱ្យមានគ្រោះថ្នាក់ណាមួយដល់អ្នកចូលរួមនោះទេ។
ខណៈពេលនេះ ក្រុមការងារកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការកើតមានហេតុការណ៍នេះ»៕
ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលមានប្រមាណ ៣៥៣.៨២៣នាក់, ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងចុះល្បាតការពារសន្តិសុខតាមមូលដ្ឋាន និងគោលដៅសំខាន់ៗជូនភ្ញៀវទេសចរណ៍
ចំនួនអ្នកទស្សនា: Views(ព្រះសីហនុ)៖ នៅយប់ថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យកម្លាំងតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្តក្នុងព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្ដសករាជ ២០២៥ នៅខេត្តព្រះសីហនុ
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួនសរុប៣៥៣.៨២៣នាក់ ក្នុងនោះមានភ្ញៀវជាតិ៣៤៩.៨១០នាក់ និងភ្ញៀវបរទេស៤.០១៣នាក់៕
Tuesday, December 31, 2024
ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយដំណើរការរយៈពេលមួយថ្ងៃកន្លះកន្លងទៅ។
Monday, December 30, 2024
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការចូលរួមការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពអបអរ «ទិវាសន្តិភាពនៅកម្ពុជា»
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមសហការជាមួយកម្លាំងចម្រុះការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ២០២៤» ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្តេចតេជោ ហ៊ុន សែន៖ ការធានា៣យ៉ាង ពុំបានចែងក្នុងកិច្ចព្រមព្រៀងនយោបាយឈ្នះឈ្នះនោះទេ តែជំនឿទុកចិត្តក្នុងការអនុវត្តន៍ មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយចំនួនទៅទៀត
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការធានា៣យ៉ាង ពិតជាពុំចែងក្នុងកិច្ចព្រមព្រៀងនយោបាយឈ្នះឈ្នះនៅកម្ពុជានោះទេ តែជំនឿទុកចិត្តក្នុងការអនុវត្តន៍ មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាព នៅប្រទេសមួយចំនួនទៅទៀត។
ការធានា៣យ៉ាងដែល សម្តេចតេជោ ហ៊ុន សែន ដាក់ចេញសម្រាប់គូជម្លោះនៅក្នុងនយោបាយឈ្នះឈ្នះនោះគឺ ទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីពនិងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន។
សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចដូចតទៅ៖
ថ្ងៃនេះខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រី ទៀ សីហា និង នាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តន៍នយោយ ឈ្នះឈ្នះ។
តាមពិតដូចពួកគាត់និយាយ គឺការធានាទាំង៣យ៉ាង ពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយនោះទេ គឺចេញពីសំដីរបស់ ហ៊ុន សែន ផ្សព្វផ្សាយបន្ត និងអនុវត្តជាក់ស្តែងដោយការជឿទុកចិត្ត ដែលបង្កើតបានសន្តិភាពការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីរយៈពេល២៦ឆ្នាំ និងបើរាប់ពីការចាប់ផ្តើមអនុវត្តនយោបាយឈ្នះ ឈ្នះនាដើមឆ្នាំ១៩៩៦មានរយៈពេល២៨ឆ្នាំ។
ជំនឿទុកចិត្តក្នុងការអនុវត្តន៍នយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយ
ចំនួនដែលតែងតែមានការរំលោភ ពិសេសរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។
បទពិសោធន៍នៅកម្ពុជាបញ្ចប់សង្រ្គាមដោយគ្មានកិច្ចព្រមព្រៀង និងលិខិតផ្លូវការណាមួយជាក់លាក់នោះឡើយ តែបែរជាចេញពីជំនឿទុកចិត្តទៅវិញ៕



Friday, December 27, 2024
មន្ត្រីវប្បធម៌៖ ក្រោយព្រះបាទអង្គឌួង សោយទិវង្គត ព្រះរាជពិធីបង្ហើរខ្លែងខ្មែរលែងមាន, សព្វថ្ងៃមានមហោស្រពបង្ហើរខ្លែង
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ លោក រឿង សារ៉េត ប្រធានសារមន្ទីរខ្លែងខ្មែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្រោយព្រះបាទអង្គឌួង សោយទិវង្គត ព្រះរាជពិធីបង្ហើរខ្លែងខ្មែរ លែងមានទៀតហើយ ខណៈសព្វថ្ងៃមានតែការព្យាយាមបង្កើតព្រឹត្តិការណ៍បង្ហើរខ្លែងឯក និងខ្លែងសេរី ជាពិសេសការបង្កើតមហោស្រពបង្ហើរខ្លែង។
អភិបាលខេត្តកណ្ដាលលើកទឹកចិត្តដល់បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី រួមគ្នាផ្ដល់ព័ត៌មកកាន់សមត្ថកិច្ចចំពោះរាល់បទល្មើសគ្រប់ទម្រង់
ចំនួនអ្នកទស្សនា: Views(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងលើកទឹកចិត្តដល់បងប្អូនអ្នកប្រកបមុខរបរ ម៉ូតូឌុប និងម៉ូតូកង់បីគ្រប់ប្រភេទ ចូលរួមក្នុងការផ្តល់នូវព័ត៌មានពិសេស និងត្រូវធ្វើជាបណ្ដាញដ៏ល្អ ក្នុងការក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ ដោយលួចរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចាត់វិធានការណ៍ឲ្យទាន់ពេលវេលា ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូនដើម្បីធានាសុវត្ថិភាព។
Thursday, December 26, 2024
អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើងដោយគ្មានការលើកលែង
ចំនួនអ្នកទស្សនា: Views(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង ដើម្បីធានាការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។
លោកអភិបាលខេត្ត បានចេញបទបញ្ជាបែបនេះនាឱកាសអញ្ជើញជាអធិបតី ក្នុងទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី ១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅវត្តសោភ័ណ្ឌមុន្យារាម (ហៅវតតោះតាម៉ៅ) ស្ថិតក្នុងភូមិកោះតាប៉ោទី១ ឃុំសួគង ស្រុកកងមាស ខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នក្រុមក្មេងទំនើងតែងតែ បង្កឱ្យមានការកាប់គ្នាបំផ្លាញទ្រព្យសម្បត្តិ វាយគ្នា កាប់ចាក់គ្នា និងបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោកអភិបាលខេត្តបន្តថា «កម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ចនៅទូទាំងខេត្តកំពង់ចាម ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់បំផុត និងលុបបំបាត់ឲ្យអស់ចំពោះក្រុមក្មេងទំនើងដោយប្រើទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីបង្ការ និងទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងឡើយ គឺធ្វើយ៉ាងណាការពារសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ជូនដល់ប្រជាពលរដ្ឋ»។
លោកអភិបាលខេត្ត បានអំពាវនាវដល់អាណាព្យាបាល និងឪពុកម្តាយគ្រប់រូប នៅតាមមូលដ្ឋានបង្កើនការតាមដានអប់រំ និងទូន្មានប្រៀនប្រដៅកូនៗឱ្យបានល្អធ្វើយ៉ាងកុំអោយធ្វើសកម្មភាព អ្វីដែលបង្ករជាហិង្សា និងប៉ះពាល់ដល់ សង្គមជាតិ ពីព្រោះកិច្ចការទាំងនេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីធានា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម កាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយបទល្មើសនានា រួមទាំងក្មេងទំនើងនៅតាមមូលដ្ឋាន៕
















.png)
















